អំពីប្រទេសកម្ពុជា (About Cambodia)
កម្ពុជា គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអគ្នេយ៍ ដែលព័ទ្ធជុំវិញដោយប្រទេស ថៃ ឡាវ វៀតណាម ហើយនឹងឈូងសមុទ្រថៃ (ប្រសិនយើងមើលក្នុងផែនទី ស្ថិតនៅចំខាងក្រោមប្រទេសចិន)។ មានទំហំផ្ទៃដី ១៨១ ០៣៥ គម២ កម្ពុជាមានទីតាំងភូមិសាស្ត្រ ស្ថិតនៅរយៈទទឹងខាងជើងចន្លោះពី ១០° ទៅ ១៥° និងរយៈបណ្តោយខាងកើតចន្លោះពី ១០២° និង ១០៨°។
ភ្នំពេញ (Phnom Penh) គឺជារាជធានី ស្ថិតចំកណ្តាលនៃខេត្តកណ្តាល។
ការដឹកនាំ និងការគ្រប់គ្រងប្រទេស
កម្ពុជាគឺជាព្រះរាជាណាចក្រ បានន័យថាមានព្រះមហាក្សត្រជាប្រមុខរដ្ឋ រីឯនាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល។
Cambodia (Kampuchea or Khmer or Cambodge in French) an Asian country (South East-Asia) surrounded by Thailand, Laos, Vietnam, and the Golf of Thailand (below China if we look in the map).
បច្ចុប្បន្ន កម្ពុជាស្ថិតក្នុងចំណោមសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅថាសមាគមអាស៊ាន។ សមាជិកដ៏ទៃទៀតនៃសមាគមអាស៊ានមាន៖ ឡាវ ថៃ វៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហបុរី ឥណ្ឌូនេស៊ី និងភូមា។ ប្រទេសទីម័រលែស្តេ កំពុងត្រៀមខ្លួនចូលជាសមាជិកទី១១ នៃសមាគមអាស៊ាន។
ផែនទីទេសចរណ៍នៃប្រទេសកម្ពុជា Touristic Map of Cambodia
ទង់ជាតិ
ព្រះឆាយាល័ក្ខ
No comments:
Post a Comment